khmer eng
  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត
     
    ចែករំលែក ៖

    សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត
    =======
    នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅវត្តសុវណ្ណរស្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
    ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា តំណាងឱ្យក្រុមគ្រួសារសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម សុខ យាត ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
    ជាកិច្ចចុងក្រោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត បន្ទាប់មកលោក អៀង សុភារក្ស តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា